Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 31:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​ចំណែក​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចម្ការ ក្នុង​ក្រវល់​ជុំ‌វិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សម្រាប់​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ និង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​ពួក​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចំការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សំរាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ នឹង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចំណែក​ឯ​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​អ៊ីមុាំ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 31:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​លំនៅ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ជា​ពួក​កេហាត់ ដ្បិត​ពួក​គេ​ចាប់​ឆ្នោត​បាន​មុន​គេ។


ហើយ​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និងវាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​អាណា‌ថោត និងវាលស្មៅ​នៅ​ជុំ‌វិញ ទី​ក្រុង​សម្រាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​ដប់បី។


អ្នក​ដែល​មាន​ឈ្មោះ​ហើយ ក៏​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សម្លៀក‌បំពាក់​ពី​ក្នុង​ជ័យ‌ភណ្ឌ​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ឲ្យ​បរិ‌ភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កម្លាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង‌ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើ រួច​គេ​វិល​មក​ក្រុង​សា‌ម៉ា‌រី​វិញ។


ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​កូន​តូចៗ ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ នៅ​គ្រប់​ក្នុង​ក្រុម​ជំនុំ ដ្បិត​អ្នក​ទាំង​នោះ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ខំ​ធ្វើ​ការ‌ងារ​នោះ​ដោយ​ឥត​សៅ‌ហ្មង


ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប


ឯ​ស្រែ​ចម្ការ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម