មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
២ របាក្សត្រ 31:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកតង្វាយស្ម័គ្រពីចិត្ត តង្វាយមួយភាគក្នុងដប់ និងតង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានាជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ និងស៊ីម៉ាយប្អូនលោកជាអ្នកទីពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ នឹងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ នឹងស៊ីម៉ាយប្អូនលោកជាអ្នកទី២ អាល់គីតាប គេក៏នាំយកជំនូនដែលគេបានញែកទុកដោយឡែក និងជំនូនមួយភាគដប់ ព្រមទាំងជំនូនដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើជំនូនទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ |
មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
យេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ព្រះបាទហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះដំណាក់របស់ព្រះ។
ហើយចំណែកពួកកូនចៅលោកអើរ៉ុន ជាពួកសង្ឃដែលនៅចម្ការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសម្រាប់ចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។
ឯកូនណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀមប្រាំពាន់ និងគោប្រាំរយដល់ពួកលេវី សម្រាប់ជាតង្វាយបុណ្យរំលងទៀត។
ដ្បិតប្រជាជនអ៊ីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធ ហើយពួកសង្ឃដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។