Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 31:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​នាំ​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដង្វាយ​១​ភាគ​ក្នុង​១០ នឹង​ដង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណានា ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ នឹង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទី​២

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 រួច​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​តង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណា‌នា​ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទីពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​ក៏​នាំ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​ជំនូន​មួយ​ភាគ​ដប់ ព្រម​ទាំង​ជំនូន​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រ‌តី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ជំនូន​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 31:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់


រួច​យេហ៊ី‌អែល អ័សាស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីស‌ម៉ាគា ម៉ាហាត នឹង​បេណាយ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ការ​នោះ នៅ​ក្រោម​អំណាច​កូណានា នឹង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ស្តេច​ហេសេគា នឹង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌វិហារ​នៃ​ព្រះ


ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចំការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សំរាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ នឹង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។


ឯ​កូណានា នឹង​សេម៉ាយ៉ា ហើយ​នេថា‌នេល ជា​បង​ប្អូន​លោក ព្រម​ទាំង​ហាសាបយ៉ា យីអែល នឹង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​៥​ពាន់ នឹង​គោ​៥០០​ដល់​ពួក​លេវី សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង​ទៀត។


ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​ដង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​ចំរៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម