Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មួយ​ទៀត គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​សម្រាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​ប្រគល់​ប្រាក់​នេះ​ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ សម្រាប់​ប្រើ‌ប្រាស់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ ទៅ​បើក​ឲ្យ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​បំផុត។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 12:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​វិញ សម្រាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


ប៉ុន្តែ គេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់»។


ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបា‌ឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាកា‌រី និង​មស៊ូ‌ឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​ត្រួត​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន​ប្រសប់​នឹង​លេង​ភ្លេង​ដែរ


ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។


«ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ?


ព្រះយេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​មើល​ខុស​ត្រូវ​លើ​របស់​ទ្រព្យសម្បត្តិ​របស់​លោក​ថា អ្នក​នោះ​ចាយ​បង្ហិន‌បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន។


យើង​ខំ​ចៀស​វាង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​បន្ទោស​យើង ពី​ជំនួយ​ដ៏​បរិបូរ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ​ឡើយ


ប្អូន​ស្ងួន‌ភ្ងា​អើយ កិច្ច​ការ​ដែលប្អូន​ធ្វើ​សម្រាប់​ពួក​បង‌ប្អូនទាំង​នេះ និង​ពួក​អ្នក​ដទៃ ប្អូន​ពិត​ជា​ធ្វើ​ដោយ​ស្មោះ​ត្រង់​អស់​ពីចិត្ត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម