ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ដាក់​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាកា‌រី ដែល​បង្រៀន​ទ្រង់​ឲ្យ​កោត​ខ្លាច​ព្រះ ហើយ​ដរាប​ណា​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា ព្រះ​ក៏​បាន​ប្រទាន​ឲ្យ​ទ្រង់​បាន​ចម្រុង​ចម្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អូសៀស​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះ‌ជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាកា‌រី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែ‌នាំ​ស្ដេច​ឲ្យ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ប្រទាន​ឲ្យ​ស្ដេច​បាន​ចម្រុង‌ចម្រើន​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អូសៀស​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​អុលឡោះក្នុង​ពេល​ដែល​លោក​សាកា‌រីយ៉ា​នៅ​រស់​នៅ​ឡើយ ព្រោះ​គាត់​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​អុលឡោះ។ ដរាប​ណា​ស្តេច​ស្វែង​រក​អុលឡោះទ្រង់​ប្រទាន​ឲ្យ​ស្តេច​បាន​ចំរុង​ចំរើន​ជា‌និច្ច។

សូមមើលជំពូក



២ របា‌ក្សត្រ 26:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅកាន់​ពួក​មន្ត្រី​ថា៖ «តើ​យើង​អាច​រក​អ្នក​ណា​ទៀត​ឲ្យ​ដូច​អ្នក​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​គង់​នៅ​ជា‌មួយ​បាន?»


ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ័សារា ជា​បិតា​របស់​ទ្រង់​បាន​ធ្វើ។


ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចម្រើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ។


យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។


គ្រា​នោះ ទ្រង់​សង់​ទី​ក្រុង​មាន​បន្ទាយ​នៅ​ក្នុង​ស្រុក​យូដា ដ្បិត​ស្រុក​បាន​ស្ងៀម​ស្ងប់ ឥត​មាន​ចម្បាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។


ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ព្រះបាទ​យ៉ូអាស​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា អស់​មួយ​ជីវិត​របស់​សង្ឃ​យេហូ‌យ៉ា‌ដា។


ប៉ុន្តែ បើ​ទ្រង់​នាំ​គេ​ទៅ ស្រេច​នឹង​ព្រះ‌ហឫ‌ទ័យ​ចុះ ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​កម្លាំង​ឡើង សម្រាប់​នឹង​ច្បាំង ព្រះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ដួល​នៅ​មុខ​ពួក​ខ្មាំ​សត្រូវ ដ្បិត​ព្រះ​អាច​នឹង​ជួយ ឬ​ធ្វើ​ឲ្យ​ដួល​ក៏​បាន»។


ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា​ទ្រង់​បាន​ធ្វើ


ដូច្នេះ យ៉ូថាម​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់។


ពេល​ព្រះ‌បាទ​ហេ‌សេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃ​ប្រាំ​បួន​ព្រះវស្សា មាតា​ទ្រង់​ព្រះ‌នាម​ថា អ័ប៊ីយ៉ា ជា​បុត្រី​សាកា‌រី។


គឺ​ព្រះបាទ​ហេ‌សេ‌គា ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ​នៃ​ជ្រោះ​គីហុន បង្ហូរ​តម្រង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចម្រើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់។


អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។


រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។


ដូច្នេះ ព្រះ​ក៏​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នោះ​ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​និមិត្ត​មួយ​នៅ​វេលា​យប់ ហើយ​ដានី‌យ៉ែល​ក៏​ថ្វាយ‌ព្រះ​ពរ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។


ប៉ុន្តែ យើង​បាន​ឮ​ថា លោក​អាច​កាត់​ស្រាយ ហើយ​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន។ ឥឡូវ​នេះ ប្រសិន‌បើ​លោក​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។


ឱ​អេប្រាអិម​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។


ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​មាន​អ្នក​និយាយ​បង្ខូច ដើម្បី​ទាក់​ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។


ចូរ​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​ជា​អ្នក​បម្រើរបស់​យើងបាន​បង្គាប់​អ្នក។ កុំ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ជោគ​ជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ។


មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។


ប្រជាជន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ និង​អស់​មួយ​ជីវិត​របស់​ពួក​ចាស់​ទុំ ដែល​រស់​នៅ​ក្រោយ​លោក​យ៉ូស្វេ​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំងកិច្ច​ការ​ធំៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល។