Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 27:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ យ៉ូថាម​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​ជាប់‌លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​យ៉ាង​ជាប់​លាប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 27:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ព្រះ​បាទ​យេ‌ហូសា‌ផាត ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​ដើម​ដំបូង​របស់​ដាវីឌ ជា​អយ្យកោ ទ្រង់មិន​បានស្វែង​រក​ព្រះ‌បាល​ឡើយ


គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​អយ្យកោ​របស់​ស្ដេច ហើយ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ ឥត​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួក​អ៊ីស្រា‌អែល​ឡើយ។


ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ»។


ទ្រង់​ដាក់​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាកា‌រី ដែល​បង្រៀន​ទ្រង់​ឲ្យ​កោត​ខ្លាច​ព្រះ ហើយ​ដរាប​ណា​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា ព្រះ​ក៏​បាន​ប្រទាន​ឲ្យ​ទ្រង់​បាន​ចម្រុង​ចម្រើន។


ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម