ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
២ របាក្សត្រ 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះហឫទ័យស្មោះចំពោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនមែនដោយស្មោះអស់ពីចិត្តទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ អាល់គីតាប ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។ |
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ព្រះបាទយ៉ូអាសបានប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា អស់មួយជីវិតរបស់សង្ឃយេហូយ៉ាដា។
បន្ទាប់ពីព្រះបាទអ័ម៉ាស៊ីយ៉ាត្រឡប់មកពីការប្រហារសម្លាប់ពួកអេដុមវិញ ទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមកតាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ។
កាលរាជ្យបានតាំងនៅជាប់ក្នុងអំណាចទ្រង់ហើយ ទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាបិតាទ្រង់ទៅ
ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់បានធ្វើ
ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ ហើយក៏មិនស្មោះត្រង់ ចំពោះសេចក្ដីសញ្ញាព្រះអង្គដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
គេមានចិត្តមិនទៀងត្រង់ ឥឡូវនេះ គេត្រូវតែទទួលទោស ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេ។
អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។