កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។
២ របាក្សត្រ 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា ព្រះអម្ចាស់បានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ពួកគេភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាទ្រង់ច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ នោះគេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា អាល់គីតាប ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា អុលឡោះតាអាឡាបានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រអែល ពួកគេភ័យខ្លាចជាខ្លាំង។ |
កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។
ព្រោះព្រះអម្ចាស់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចម្បាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ គេនិយាយគ្នាថា៖ «មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត និងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ»។
រួចអេសា និងពួកពលដែលនៅជាមួយ ក៏ដេញតាមទៅរហូតដល់ក្រុងកេរ៉ា ហើយពួកសាសន៍អេធីអូពី ដួលស្លាប់ជាច្រើន បានជាគេងើបឡើង ឲ្យមានកម្លាំងទៀតមិនបាន ព្រោះគេត្រូវបាក់បែកនៅចំពោះព្រះយេហូវ៉ា ហើយចំពោះពលទ័ពរបស់ព្រះអង្គ។ កងទ័ពយូដា ក៏រឹបអូសយកបានជ័យភណ្ឌយ៉ាងសន្ធឹក។
វាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក
សេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា ក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងព្រះបាទយេហូសាផាតទេ។
គេក៏ចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។
យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។