Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រោះ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចម្បាំង និង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ គេ​និយាយ​គ្នា​ថា៖ «មើល​ស្តេច​អ៊ីស្រា‌អែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពី​មុន​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចម្បាំង និង​ទ័ព​សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន‌ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពី​ព្រោះ​ព្រះ‌អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចំបាំង នឹង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ ក៏​និយាយ​គ្នា​ថា មើល​ស្តេច​អ៊ីស្រាអែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពី​មុន​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្តេច​ជន‌ជាតិ​ហេត និង​ទ័ព​របស់​ស្តេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 7:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។


គេ​យក​រទេះ​ចម្បាំង​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​ថ្លៃ​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​ថ្លៃ​មួយ​រយ​ហាសិប គេ​បាន​ទិញ​ដឹក​យក​មក សម្រាប់​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ពួក​ស្តេច​ស្រុក​ស៊ីរី​ដែរ។


គ្រប់​គ្នា​សម្លាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន។ ពួក​ស៊ីរី​បែក​ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា‌មួយ​ពួក​ទ័ព​សេះ។


មើល៍ យើង​នឹង​បណ្ដាល​គំនិត​គេ​ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​យើង​នឹង​ឲ្យ​គេ​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​គេ​នោះ»។


ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ទី​បោះ​ទ័ព​ហើយ មិន​ឃើញ​មាន​អ្នក​ណា​សោះ។


មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។


គេ​នឹង​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​គង់​នៅ​ជាមួយ ជំនាន់​មនុស្ស​សុចរិត។


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។


បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​យើង​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត?


មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្ដាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា‌មួយ​គ្នា ឥត​ឈរ​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ។


កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។


មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូ‌ប៊ីន រហូត​ដល់​ទី‌លាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


វា​មាន​អាវ​ក្រោះ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​សូរ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បោល​ទៅ​ច្បាំង។


គ្រប់​គ្នា​ឈរ​តាម​កន្លែង​រៀង​ៗខ្លួននៅ​ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព ឯ​ទ័ព​សត្រូវ​ទាំង​ប៉ុន្មាន​ក៏​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យរួច​ខ្លួន។


នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។


ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ាលេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា៖ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​កន្លែង​ស្តេច​សូល​ក្នុង​ទី​បោះ​ទ័ព​ជា‌មួយ​ខ្ញុំ?» អ័ប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ជា‌មួយ​លោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម