នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
២ របាក្សត្រ 20:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងព្រះបាទយេហូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានព្រះបាទយ៉ូសាផាតយាងនាំមុខពួកគេ។ ព្រះអម្ចាស់ប្រទានអំណរដ៏លើសលុបដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរាជ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ពួកយូដា នឹងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ អាល់គីតាប អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានស្តេចយ៉ូសាផាតនាំមុខពួកគេ។ អុលឡោះតាអាឡាប្រទានអំណរដ៏លើសលប់ដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរាជ័យ។ |
នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
គេក៏ចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង។
នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះធ្វើឲ្យគេអរសប្បាយជាខ្លាំង ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ អំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។
សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា ហើយលើកទង់ជ័យឡើង ក្នុងព្រះនាមនៃព្រះរបស់យើង។ សូមព្រះយេហូវ៉ាសម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។
ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្ដាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
ជាកន្លែងដែលព្រះយេស៊ូវបានយាងចូលទៅជំនួសយើង ដូចជាអ្នកនាំមុខ ហើយព្រះអង្គក៏បានត្រឡប់ជាសម្តេចសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! ដ្បិតព្រះបានជំនុំជម្រះក្រុងនេះឲ្យអ្នករាល់គ្នាហើយ»។
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។