ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។
២ របាក្សត្រ 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់ពីរម៉ឺនរង្វាល់ ស្រូវឱកពីរម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរពីរម៉ឺនរង្វាល់ និងប្រេងពីរម៉ឺនបាថ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងផ្ដល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ នឹងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។ អាល់គីតាប ខ្ញុំនឹងផ្តល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ស្តេចដែលកាប់ឈើនេះ»។ |
ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។
តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ
ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយរាជ្យរបស់ទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយសារព្រះអង្គយល់ដល់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។
រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។
ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ។
សូមព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណាបានព្រះពរ ដែលព្រះអង្គបានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ គឺដោយព្រោះព្រះស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត»។
ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។
ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប ស្រូវមួយរយរង្វាល់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងមួយរយបាថ និងអំបិលជាច្រើន ឥតមានកំណត់ក៏ដោយ។
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។