កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
២ របាក្សត្រ 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មីកាយ៉ាទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំនឹងខាងឆ្វេងផង អាល់គីតាប លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូល ឈរជួបទ្រង់ទាំងឆ្វេងទាំងស្តាំផង។ |
កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
ដូច្នេះ ស្តេចអ៊ីស្រាអែលទូលទៅព្រះបាទយេហូសាផាតថា៖ «តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬថា គាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំឡើយ គឺថ្លែងទំនាយតែអាក្រក់ម៉្យាងប៉ុណ្ណោះ»។
ហើយព្រះយេហូវ៉ាមានព្រះបន្ទូលថា "តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត?"។ ពេលនោះ ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ថាយ៉ាងនោះ
ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ របស់ព្រះនៃយើងរាល់គ្នាចុះ។
ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្ដាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដូច្នេះ ហោរាអេសាយទូលដល់ព្រះបាទហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសិន
ត្រូវប្រាប់ថា៖ ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក។
ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរទ្រង់ថា អ្នកនឹងមិនស្លាប់ដោយដាវទេ
មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។
កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។
ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។
ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។