Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បពិត្រ​ព្រះ‌ករុណា​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា សូម​ទ្រង់​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ព្រះ‌ករុណា​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ដោយ​មុខ​ដាវ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ប៉ុន្តែឱ​សេដេគា ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​អើយ! សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! ទ្រង់​មាន​បន្ទូល​មក​ស្តេច​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ដោយ​មុខ​ដាវ​ឡើយ

សូមមើលជំពូក ចម្លង




យេរេមា 34:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មីកា‌យ៉ា​ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ផង


ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។


គេ​នឹង​នាំ​ស្ដេច​សេដេគា​ទៅ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​យើង​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​អ្នក​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ?


ឯ​អ្នក​នឹង​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ​ជា​ពិត​ប្រាកដ អ្នក​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​និយាយ​នឹង​អ្នក​ផ្ទាល់​មាត់ អ្នក​នឹង​ត្រូវ​ទៅ​ក្រុង​បាប៊ីឡូន។


គឺ​អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្តវិញ។ ដូច​ជា​គេ​ដុត​គ្រឿងក្រអូប​អប់​សព​បុព្វបុរស​របស់អ្នក គឺ​ជា​ពួក​ស្ដេច​ដែល​សោយរាជ្យ​មុន​អ្នក​យ៉ាង​ណា នោះ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ហើយ​យំសោក​នឹង​អ្នក​ថា "ឱ​ព្រះ‌ករុណា​អើយ!" យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម