ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀបចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បញ្ចុះ​សព នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​ដំកល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ។

សូមមើលជំពូក

អាល់គីតាប

គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គាត់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ស្តេច​ទត។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។

សូមមើលជំពូក



២ របា‌ក្សត្រ 16:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​ពួក​គ្រូ​ពេទ្យ​របស់​លោក​ដែល​នៅ​ចាំ​បម្រើ អប់​សព​ឪពុក​របស់​លោក។ ពួក​គ្រូ‌ពេទ្យ​ក៏​អប់​សព​លោក​អ៊ីស្រា‌អែល។


ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។


រួច​គេ​នាំ​យក​សព​របស់​អេ‌សា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេ‌ថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​មួយ​យប់ ទៅ​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។


ព្រះបាទ​អេសា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គឺ​បាន​សុគត​នៅ​ឆ្នាំ​ទី​សែសិប​មួយ ក្នុង​រាជ្យ​របស់​ព្រះ‌អង្គ។


លុះ​កន្លង​មក​បាន​ពីរ​ឆ្នាំ ពោះ​វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​ប្រជា‌រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​បុព្វ‌បុរស​របស់​ទ្រង់​ទេ។


ព្រះ‌បាទ​ហេ‌សេ‌គា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​ខ្ពស់ តាម​ផ្លូវ​ឡើង​ទៅ​ផ្នូរ​របស់​ពួក​វង្ស​នៃ​ដាវីឌ ឯ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​តម្កើង​ទ្រង់​ឡើង ក្នុង​ខណៈ​ដែល​សុគត​នោះ រួច​ម៉ាណា‌សេ ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ដូច្នេះ ពួក​ទ័ព​ទ្រង់​ក៏​លើក​យក​ទ្រង់​ចេញ​ពី​រាជ‌រថ​ទៅ​ដាក់​លើ​រាជ‌រថ​មួយ​ទៀត នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​សុគត​ទៅ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ផ្នូរ​របស់​បុព្វ‌បុរស​របស់​ទ្រង់ ឯ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​ព្រះបាទ​យ៉ូសៀស


រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​ដូច្នោះ​ដែរ។


"អ្នក​មាន​ការ​អ្វី​នៅ​ទី​នេះ? តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះឬ បាន​ជា​អ្នក​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម?


គឺ​អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្តវិញ។ ដូច​ជា​គេ​ដុត​គ្រឿងក្រអូប​អប់​សព​បុព្វបុរស​របស់អ្នក គឺ​ជា​ពួក​ស្ដេច​ដែល​សោយរាជ្យ​មុន​អ្នក​យ៉ាង​ណា នោះ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ហើយ​យំសោក​នឹង​អ្នក​ថា "ឱ​ព្រះ‌ករុណា​អើយ!" យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


កាល​ផុត​ថ្ងៃ​សប្ប័ទ​ហើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌អង្គ។


នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​នាំ​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​របស់​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​មក​ក្រុង​យ៉ា‌បេស ដើម្បី​បូ​ជា។