Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 21:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លុះ​កន្លង​មក​បាន​ពីរ​ឆ្នាំ ពោះ​វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​ប្រជា‌រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​បុព្វ‌បុរស​របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​របស់​ស្ដេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្ដេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ‌ភ្លើង​ចំពោះ​ស្ដេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្ដេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លុះ​វេលា​កន្លង​មក​បាន​២​ឆ្នាំ នោះ​ពោះ‌វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ដោយ​ជំងឺ​នោះ ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​ឰយុកោ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ‌វៀន​របស់​ស្តេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្តេច​ស្លាប់ ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ជូន​ភ្លើង​ចំពោះ​ស្តេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្តេច​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 21:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សម្រាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជាការ​គោរព​ដល់​ទ្រង់។


រីឯ​ព្រះករុណា​វិញ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទម្ងន់ ឈឺ​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ»។


ពេល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ក៏​ធ្វើ​គុត​ទ្រង់​នៅ​ក្នុង​ក្រឡា​បន្ទំ រួច​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។


គឺ​អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្តវិញ។ ដូច​ជា​គេ​ដុត​គ្រឿងក្រអូប​អប់​សព​បុព្វបុរស​របស់អ្នក គឺ​ជា​ពួក​ស្ដេច​ដែល​សោយរាជ្យ​មុន​អ្នក​យ៉ាង​ណា នោះ​គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ហើយ​យំសោក​នឹង​អ្នក​ថា "ឱ​ព្រះ‌ករុណា​អើយ!" យ៉ាង​នោះ​ដែរ។ ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម