ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 13:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក​ព្រះ‌អម្ចាស់​បាន​ប្រហារ​ស្ដេច​ឲ្យ​សោយ​ទិវង្គត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​យេរ៉ូ‌បោម​មិន​បាន​ចំរើន​កំឡាំង​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ

សូមមើលជំពូក

អាល់គីតាប

ក្នុង​រជ្ជ‌កាល​របស់​ស្តេច​អប៊ី‌យ៉ា ស្តេច​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មកអុលឡោះ‌តាអាឡា​បាន​ប្រហារ​ស្តេច​ឲ្យ​ស្លាប់​ទៅ។

សូមមើលជំពូក



២ របា‌ក្សត្រ 13:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​ម្ភៃពីរ​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​ណា‌ដាប​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


លុះ​ដល់​ឆ្នាំ​ទី​ម្ភៃ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​ពួក​អ៊ីស្រា‌អែល នោះ​អេសា​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា


ព្រះ‌បាទ​អ័ប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​ភូមិនានា​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ភូមិ​នានា​នៅ​ជុំ‌វិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​ភូមិ​នានា​នៅ​ជុំ‌វិញ​ដែរ


ឯ​អ័ប៊ីយ៉ា​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​ដប់​បួន ហើយ​បង្កើត​បាន​បុត្រា​ម្ភៃពីរ​អង្គ និង​បុត្រី​ដប់​ប្រាំមួយ​អង្គ។


«កូន​មនុស្ស​អើយ យើង​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​អ្នក​ចេញ ដោយ​អាសន្ន‌រោគ តែ​អ្នក​មិន​ត្រូវ​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ


រំពេច​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ក៏ប្រហារ​ស្តេច ព្រោះ​ស្តេច​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ ស្ដេច​ក៏​ត្រូវ​ដង្កូវ​ចោះ ហើយ​ផុត​ដង្ហើម​ទៅ។


លុះ​ក្រោយ​មក​បាន​ប្រហែល​ជា​ដប់​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​បាន​វាយ​ណា‌បាល​ឲ្យ​ស្លាប់​ទៅ។


ដាវីឌ​និយាយ​ទៀត​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចម្បាំង​ណា​មួយ​ជា​មិន​ខាន។