Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 14:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​ម្ភៃពីរ​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​ណា‌ដាប​បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌បាទ​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្ដេច​សោយ​ទិវង្គត​ផុត​ទៅ ព្រះ‌បាទ​ណា‌ដាប់​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​២២​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​ណាដាប​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ស្តេច​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្តេច​ស្លាប់​ផុត​ទៅ ស្តេច​ណា‌ដាប់​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 14:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា​ទ្រង់ រួច​រេហូ‌បោម​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


ឯ​រេហូ‌បោម ជា​បុត្រា​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​ចេញ​ពី​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន សម្រាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។


ព្រះបាទ​ដាវីឌ​ក៏​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ។


ទ្រង់​សោយ‌រាជ្យ​បាន​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម មាតា​របស់​ទ្រង់ ព្រះ‌នាម​ថា​មីកា‌យ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គី‌បៀរ។ ព្រះបាទ​អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​តែង​តែ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។


ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។


មនុស្ស​ក៏​ដេក ហើយមិន​ក្រោក​ឡើង​យ៉ាង​នោះ​ដែរ រហូត​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ គេ​ដេក​លក់​មិន​ភ្ញាក់ឡើង​វិញឡើយ។


ខ្ញុំ​ដេក​សម្រាក ហើយ​លង់​លក់ រួច​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ាជួយ​គាំទ្រ​ខ្ញុំ


ទូល‌បង្គំ​នឹង​សម្រាក​កាយ ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ដោយ​សាន្ត‌ត្រាណ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម