Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:20 - អាល់គីតាប

20 ក្នុង​រជ្ជ‌កាល​របស់​ស្តេច​អប៊ី‌យ៉ា ស្តេច​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មកអុលឡោះ‌តាអាឡា​បាន​ប្រហារ​ស្តេច​ឲ្យ​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក​ព្រះ‌អម្ចាស់​បាន​ប្រហារ​ស្ដេច​ឲ្យ​សោយ​ទិវង្គត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​យេរ៉ូ‌បោម​មិន​បាន​ចំរើន​កំឡាំង​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្តេច​ស្លាប់​ផុត​ទៅ ស្តេច​ណា‌ដាប់​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រ‌អែល ស្តេច​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។


ស្តេច​អប៊ី‌យ៉ា​ដេញ​តាម​ស្តេច​យេរ៉ូ‌បោម ហើយ​ដណ្តើម​យក​បាន​ក្រុង​ខ្លះ​ពី​ស្តេច​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។


ផ្ទុយ​ទៅ​វិញ ស្តេច​អប៊ី‌យ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្តេច​មាន​ប្រពន្ធ​ដប់‌បួន​នាក់ មាន​បុត្រា​ម្ភៃ​ពីរ​នាក់ និង​បុត្រី​ដប់​ប្រាំ​មួយ​នាក់។


«កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។


រំពេច​នោះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្តេច​ពុំ​បាន​ផ្តល់​សិរី‌រុង‌រឿង​ទៅ​អុលឡោះ។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។


ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក អុលឡោះ‌តាអាឡា​បាន​ប្រហារ​គាត់ ហើយ​គាត់​ក៏​ទទួល​មរណ‌ភាព។


ទត​មាន​ប្រសាសន៍​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​នៅ​អស់‌កល្ប​ជានិច្ច! ដូច្នេះ មាន​តែ​ទ្រង់​ទេ​ដែល​ផ្តាច់​ជីវិត​ស្តេច ដោយ​ឲ្យ​ស្តេច​ស្លាប់​មក​ពី​អស់​អាយុ ឬ​ស្លាប់​នៅ​សម‌រភូមិ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម