សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់។
២ របាក្សត្រ 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាដូរែម ឡាគីស អាសេកា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាដូរែម ឡាគីស អាសេកា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាដូរែម ឡាគីស អាសេកា អាល់គីតាប អាដូរែម ឡាគីស អាសេកា |
សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់។
ព្រះបាទអ័ម៉ាស៊ីយ៉ាចាប់ពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់នៅទីនោះ។
ក្រោយនោះមក ព្រះបាទសានហេរីប ជាស្តេចអាសស៊ើរ ទ្រង់ចាត់រាជទូតទៅក្រុងយេរូសាឡិម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកជួបព្រះបាទហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិម និយាយថា៖
ពេលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងច្បាំងនឹងក្រុងយេរូសាឡិម និងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺក្រុងឡាគីស និងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងលិបណា ទៅក្រុងឡាគីស ហើយបោះទ័ពឡោមព័ទ្ធ រួចវាយប្រហារក្រុងនោះ។
ពេលនោះ ស្តេចសាសន៍អាម៉ូរីទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រុន ស្តេចក្រុងយ៉ារមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លុន បានប្រមូលកម្លាំងទ័ពរបស់ខ្លួនទាំងអស់ ឡើងទៅបោះទ័ពទាស់នឹងក្រុងគីបៀន ហើយច្បាំងនឹងក្រុងនោះ។