Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន បាន​ប្រមូល​កម្លាំង‌ទ័ព​របស់ខ្លួន​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ទាស់​នឹង​ក្រុង​គីបៀន ហើយ​ច្បាំង​នឹង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួត‌ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ នឹង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន បាន​ពួត​ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តំណ​ទី​បួន គេ​នឹង​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។


ពេល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​ក្រុង​ឡាគីស និង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។


សាសន៍​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី រស់​នៅ​ស្រុក​ភ្នំ រីឯ​សាសន៍​កាណាន រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​ទន្លេ​យ័រ‌ដាន់»។


ស្តេច​ទាំង​ប្រាំអង្គបាន​រត់​ទៅ​ពួន​ក្នុងរូង​ថ្ម​នៅ​ម៉ាកេដា


អ្នក​ក្រុង​គីបៀន​ក៏​ចាត់​គេ​ឲ្យ​មកជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល ជម្រាប​ថា៖ «សូម​កុំ​បោះ​បង់​អ្នក​បម្រើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ដែល​នៅ​ស្រុក​ភ្នំ បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​ខ្ញុំ​ហើយ»។


ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម