ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(ប៉ុន្តែ ព្រះ​បាទ​ដាវីឌ​បាន​យក​ហិប​នៃ​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​មួយ សម្រាប់​ឲ្យ​ហិប​នោះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ

សូមមើលជំពូក

អាល់គីតាប

រីឯ​ហិប​របស់​អុលឡោះស្តេច​ទត​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-យារីម មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​ត្រៀម​ទុក ក្នុង​ជំរំ​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



២ របា‌ក្សត្រ 1:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្ដាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សម្រាប់​ហិប​នោះ រួច​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ព្រះបាទ​ដាវីឌ ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​យក​ហិប​របស់​ព្រះ​ឡើង​មក ជា​ហិប​ដែល​គេ​ហៅ​តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម។


ព្រះបាទ​ដាវីឌ​បាន​សង់​ដំណាក់​ផ្ទាល់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង​សម្រាប់​ហិប​របស់​ព្រះ គឺ​បាន​ដំឡើង​ត្រសាល​សម្រាប់​ហិប​នោះ។


ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង‌ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​កន្លែង​ដែល​យើង​បាន​រៀបចំ


ដូច្នេះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា មក​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ។


គេ​យក​ហិប​នៃ​ព្រះ​មក​ដាក់​នៅ​កណ្ដាល​ត្រសាល ដែល​ព្រះបាទ​ដាវីឌ​បាន​ដំឡើង​ទុក រួច​ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ។


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ក្រុង​យេរូ‌សាឡិម ដើម្បី​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក។


តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ព្រះ‌អង្គ​វិញ គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប​ជា‌និច្ច»។


ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ថ្ងៃ​ទីបី។ ក្រុង​ទាំង​នោះគឺ ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុត និង​ក្រុង​គារយ៉ាត់-យារីម។