Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 (ប៉ុន្តែ ព្រះ​បាទ​ដាវីឌ​បាន​យក​ហិប​នៃ​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​មួយ សម្រាប់​ឲ្យ​ហិប​នោះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​ហិប​របស់​អុលឡោះស្តេច​ទត​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-យារីម មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​ត្រៀម​ទុក ក្នុង​ជំរំ​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 1:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។


ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​ក្រុង​បា‌លេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ឧទ្ទិស​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន*។


ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រៀបចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ ចូរ​អស់​លោក និង​បងប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក។


ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​បាន​រៀបចំ​ទុក។


កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។


គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។


ទូលបង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះ ទុក​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​គង់ អស់‌កល្ប​ជានិច្ច!»។


ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម