២ ពង្សាវតារក្សត្រ 9:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសពរបស់យេសិបិលនឹងក្លាយជាជីនៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាកសពរបស់នាងយេសិបិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិបិលទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។ អាល់គីតាប សាកសពរបស់នាងយេសិបិលនឹងក្លាយជាជីក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថានេះជាផ្នូររបស់យេសិបិលបានទេ»។ |
សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប សូមឲ្យពួកចៅហ្វាយរបស់គេទាំងអស់ បានដូចជាសេបា និងសាលមូណា
ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
គេនឹងបញ្ចុះសពយេហូយ៉ាគីម ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។
នៅថ្ងៃនោះ សាកសពរបស់មនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី។
រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងយកឆ្អឹងស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក។
គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។