ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។
២ ពង្សាវតារក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា៖ «ចូរលើកសពបោះចោលទៅក្នុងចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមព្រះបាទអ័ហាប់ជាបិតារបស់យ៉ូរ៉ាម ព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីនេះចំលើរូបទ្រង់ថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេហ៊ូវប្រាប់លោកប៊ីឌការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាម ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ នឹងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះចំលើរូបវាថា អាល់គីតាប លោកយេហ៊ូវប្រាប់លោកប៊ីឌការជាអ្នកជំនួយការរបស់គាត់ថា៖ «ចូរលើកសពនេះ បោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្តេចអហាប់ ជាបិតារបស់ស្តេចយ៉ូរ៉ាម អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា |
ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។
រីឯណាបោត ជាអ្នកស្រុកយេសរាល មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី។
ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
(នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះបាទយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែលដល់បួនតំណ ការនោះក៏កើតមកដូច្នោះមែន)។
"ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅលើចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះក្រុងនីនីវេ គឺជាសៀវភៅសម្ដែងពីនិមិត្តរបស់ហោរាណាហ៊ុម ជាអ្នកស្រុកអែលកូស។