នោះលោកក៏ក្រាបថ្វាយបង្គំទូលថា៖ «តើអ្នកបម្រើរបស់ទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់ដូច្នេះ?»។
២ ពង្សាវតារក្សត្រ 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាសែលតបថា៖ «ខ្ញុំប្របាទនេះប្រៀបដូចជាឆ្កែ តើខ្ញុំប្របាទអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានសម្តែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្ដេចលើស្រុកស៊ីរី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី អាល់គីតាប លោកហាសែលតបថា៖ «ខ្ញុំនេះប្រៀបដូចជាឆ្កែ តើខ្ញុំអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «អុលឡោះតាអាឡាបានសំដែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្តេចលើស្រុកស៊ីរី»។ |
នោះលោកក៏ក្រាបថ្វាយបង្គំទូលថា៖ «តើអ្នកបម្រើរបស់ទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់ដូច្នេះ?»។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកថា៖ «ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាទៅដល់ហើយ ចូរចាក់ប្រេងតាំងហាសែលឲ្យឡើងធ្វើជាស្តេចស្រុកស៊ីរីចុះ។
ឯហាសែលជាស្តេចស្រុកស៊ីរី ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស។
អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។
ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ
សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ!
ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណាអាចស្គាល់បាន
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា