មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
២ ពង្សាវតារក្សត្រ 6:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានរាជឱង្ការថា៖ «បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថថា ថ្ងៃនេះ ប្រសិនបើយើងមិនកាត់កអេលីសេ ជាកូនរបស់លោកសាផាតទេនោះសូមព្រះជាម្ចាស់ដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលស្បថថា បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង។ អាល់គីតាប ស្តេចមានប្រសាសន៍ថា៖ «យើងសូមស្បថថា ថ្ងៃនេះប្រសិនបើយើងមិនកាត់កអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតទេ នោះសូមអុលឡោះដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។ |
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
ពេលនោះ ប្រជាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យព្រះបាទដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ព្រះបាទដាវីឌស្បថថា៖ «បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ»។
ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
កាលព្រះបាទអ័ហាប់ឃើញលោកអេលីយ៉ាហើយ ទ្រង់មានរាជឱង្ការថា៖ «ឱអ្នកឬ ដែលធ្វើឲ្យពួកអ៊ីស្រាអែលវេទនា?»។
ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។
នោះព្រះបាទសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា៖ «បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង
ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ប៉ុណ្ណោះ»។ យេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះ»។
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។
សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញា នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។
ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។
ក៏មិនយល់ថា បើមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជននេះ នោះមានប្រយោជន៍ជាង ដើម្បីកុំឲ្យសាសន៍ទាំងមូលត្រូវវិនាស»។
អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។
ស្ដេចសូលមានរាជឱង្ការថា៖ «ឱយ៉ូណាថានអើយ បើបុត្រមិនត្រូវស្លាប់ពិតប្រាកដ នោះសូមឲ្យព្រះធ្វើដល់បិតាដូច្នោះ ហើយលើសទៅទៀតផង»។
ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុសមួយក្តី ឲ្យរស់នៅរហូតដល់ព្រឹកឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌ ខ្ញុំនេះចុះ ហើយលើសទៅទៀតផង»។
លោកអេលីសួរថា៖ «តើព្រះបានមានព្រះបន្ទូលប្រាប់អ្នកអ្វីខ្លះ? សូមកុំលាក់នឹងខ្ញុំ បើអ្នកលាក់ខ្ញុំពីគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលប្រាប់អ្នក សូមព្រះធ្វើដល់អ្នកដូច្នោះដែរ និងលើសទៅទៀតផង»។