កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។
២ ពង្សាវតារក្សត្រ 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល អាល់គីតាប ដូច្នេះនៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃ ជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្តែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។ |
កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។
ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់
ហើយដល់ថ្ងៃប្រាំបួន ខែទីបួន នោះអំណត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសម្រាប់ប្រជាជនបរិភោគឡើយ។
គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង»។
ឯស្ដេចតើនឡើងទាំងយប់ មានរាជឱង្ការនឹងពួកជំនិតទ្រង់ថា៖ «យើងនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុង»។
ប្រសិនបើយើងសម្រេចថា ចូលទៅក្នុងទីក្រុង ក្នុងទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ គង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា»។
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។
យើងនឹងធ្វើឲ្យគេខ្វះអាហារ ខ្វះទឹក ព្រមទាំងមានការភ័យញ័រ ហើយត្រូវវិនាសដោយព្រោះអំពើទុច្ចរិតរបស់គេ»។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។