Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​អត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ​ទាល់​តែ​ក្បាល​លា​១​លក់​ថ្លៃ​៨០​រៀល ហើយ​អាចម៍​ព្រាប​១​កំប៉ុង​លក់​ថ្លៃ​៥​រៀល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ ទាល់​តែ​ក្បាល​លា​មួយ​លក់​ថ្លៃ​ប៉ែតសិប​សេកែល ហើយ​អាចម៍​ព្រាប​មួយ​កំប៉ុង​លក់​ថ្លៃ​ប្រាំ​សេកែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ​ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដូច្នេះ​នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទី‌ក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្តែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​បាន​អត់‌ឃ្លាន ហើយ​គេ​ស្រែក​សូម​អាហារ​ពី​ផារ៉ោន នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា ចូរ​ទៅ​ឯ​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​ដែល​លោក​បង្គាប់​ចុះ


ដូច្នេះ អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​អំណត់​អត់​ជា​ខ្លាំង​ណាស់


ហើយ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​អំណត់​អត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សំរាប់​ពួក​ជន​បរិភោគ​ឡើយ


គ្រា​នោះ កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង


ឯ​ស្តេច​ទ្រង់​តើន​ឡើង​ទាំង​យប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា យើង​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់‌ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពីទី​ក្រុង​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​នឹង​ចូល​មក​ក្នុង​ទី​ក្រុង​បាន


បើ‌សិន​ជា​យើង​សំរេច​ថា នឹង​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ នោះ​គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ឯ​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់​នៅ តែ​បើ​គេ​សំឡាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា


បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់‌ឃ្លាន ដ្បិត​ពួក​ហោរា នឹង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។


មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ


លុះ​ដល់​ថ្ងៃ​៩ខែ​អាសាធ នោះ​នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អាហារ​សំរាប់​បណ្តាជន​សោះ


ដើម្បី​ឲ្យ​គេ​ខ្វះ​នំបុ័ងនឹង​ទឹក ព្រម​ទាំង​មាន​សេចក្ដី​ភ្លាំង‌ភ្លឹក​ជា​មួយ​គ្នា ហើយ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ។


កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម