ទូលបង្គំនឹងមិនយកអ្វីក្រៅតែពីម្ហូបអាហារដែលពួកយុវជនបានទទួលទានទៅហើយ និងចំណែករបស់អ្នកដែលបានចេញទៅជាមួយទូលបង្គំប៉ុណ្ណោះ គឺសូមឲ្យអាន់នើរ អែសកុល និងម៉ាមរេ យកចំណែករបស់ខ្លួនចុះ»។
២ ពង្សាវតារក្សត្រ 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា នាងបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ អាល់គីតាប អេលីយ៉ាសាក់មានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថាបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅជម្រាបស្តេច ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។ |
ទូលបង្គំនឹងមិនយកអ្វីក្រៅតែពីម្ហូបអាហារដែលពួកយុវជនបានទទួលទានទៅហើយ និងចំណែករបស់អ្នកដែលបានចេញទៅជាមួយទូលបង្គំប៉ុណ្ណោះ គឺសូមឲ្យអាន់នើរ អែសកុល និងម៉ាមរេ យកចំណែករបស់ខ្លួនចុះ»។
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។
លោកប្រាប់កេហាស៊ីជាអ្នកបម្រើលោកថា៖ «ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមមក!»។ ពេលគាត់ហៅនាងមកដល់ហើយ នាងឈរនៅមុខលោក។
លោកសួរទៀតថា៖ «បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា?» កេហាស៊ីឆ្លើយឡើងថា៖ «នាងគ្មានកូនទេ ហើយប្តីក៏ចាស់ផង»។
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។
ពេលគាត់ទៅដល់ ឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជម្រាបថា៖ «លោកមេទ័ពអើយ ខ្ញុំមានការមួយចង់ជម្រាបលោក!» រួចយេហ៊ូវសួរថា៖ «តើអ្នកណាក្នុងពួកយើងនេះ?» គាត់ឆ្លើយថា៖ «លោកមេទ័ពអើយ គឺលោកហ្នឹងហើយ»។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ ឲ្យសមជាពួកបរិសុទ្ធ ហើយជួយនាង តាមអ្វីដែលនាងត្រូវការឲ្យអ្នករាល់គ្នាជួយ ដ្បិតនាងបានជួយមនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។