Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​សួរ​ទៀត​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា?» កេហា‌ស៊ី​ឆ្លើយ​ឡើង​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្តី​ក៏​ចាស់​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គាត់​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អ័ប្រា‌ហាំ​ក៏​ក្រាប​ឱន​មុខ​ដល់​ដី ទាំង​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​នឹង​មាន​កូន​កើត​ដល់​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​បាន​ឬ? តើ​សារ៉ា​ដែល​មាន​អាយុ​កៅ​សិប​ឆ្នាំ​ទៅ​ហើយ អាច​បង្កើត​កូន​បាន​ឬ?»


លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។


កាល​នាង​រ៉ាជែល​ដឹង​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​លោក​យ៉ាកុប​សោះ នាង​មាន​ចិត្ត​ច្រណែន​នឹង​បង​ស្រី ហើយ​នាង​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​មិន​ខាន»។


លោក​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​និយាយ​ទៅ​នាង​ថា នាង​បាន​ចាត់​ចែង​គោរព​ដល់​យើង​ជា​ខ្លាំង​ណាស់ ឥឡូវ​នេះ តើ​យើង​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ? តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ជំនួស​នាង​ឬ​ទេ?» តែ​នាង​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្ដាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ»។


លោក​ប្រាប់​ថា៖ «ចូរ​ហៅ​នាង​មក​នេះ» ពេល​គាត់​ហៅ​នាង​មក​ដល់ នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ។


លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។


គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។


គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។


ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម