Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​គាត់​ទៅ​ដល់ ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា‌មួយ​គ្នា គាត់​ក៏​ជម្រាប​ថា៖ «លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​លោក!» រួច​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ?» គាត់​ឆ្លើយ​ថា៖ «លោក​មេ‌ទ័ព​អើយ គឺ​លោកហ្នឹង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កាល​ទៅ​ដល់ គាត់​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេ‌ទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជម្រាប​លោក!»។ លោក​យេហ៊ូវ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជម្រាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​គាត់​ទៅ​ដល់​ហើយ នោះ​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា​មួយ​គ្នា គាត់​ក៏​ជំរាប​ថា លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​១​ចំពោះ​លោក រួច​យេហ៊ូវ​សួរ​ថា តើ​ចំពោះ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ គាត់​ឆ្លើយ​ថា លោក​មេ‌ទ័ព​អើយ គឺ​ចំពោះ​លោក​នេះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កាល​ទៅ​ដល់​គាត់​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេ‌ទ័ព ខ្ញុំ​មាន​កិច្ចការ​មួយ​ជម្រាប​លោក!»។ លោក​យេហ៊ូវ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជម្រាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោកឲ្យចេញ​ពី​ពួក​បង‌ប្អូន​លោក នាំ​ទៅ​បន្ទប់​ខាង​ក្នុង


ដូច្នេះ មនុស្ស​កំលោះ ជា​អ្នក​បម្រើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត។


ដូច្នេះ យេហ៊ូវ ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំង​អ្នក​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


រី​ឯ​ខ្លួន​លោក លោក​ក៏​ត្រឡប់​ក្រោយ​នៅ​ត្រង់​រូប​ចម្លាក់​ថ្ម​ជិត​គីល‌កាល ហើយ​ចូល​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មានកិច្ច​ការ​សម្ងាត់​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្ដេច ក៏​បង្គាប់​ថា៖ «ចូរ​ស្ងៀម​សិន» ឯ​អស់​អ្នក​ដែល​នៅ​បម្រើ​ស្ដេច ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម