បើកាលណាគេធ្វើបាបនឹងព្រះអង្គ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយព្រះអង្គកើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយ ឬជិតក្តី
២ ពង្សាវតារក្សត្រ 25:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបាប៊ីឡូនក៏សំឡាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។ អាល់គីតាប ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។ |
បើកាលណាគេធ្វើបាបនឹងព្រះអង្គ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយព្រះអង្គកើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយ ឬជិតក្តី
ហេតុនោះបានជាព្រះយេហូវ៉ាបោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ព្រះអង្គបានបោះគេចោលពីចំពោះព្រះភក្ត្រព្រះអង្គ។
ដរាបដល់ព្រះយេហូវ៉ាបណ្តេញគេពីចំពោះព្រះភក្ត្រព្រះអង្គចេញ ដូចជាព្រះអង្គបានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
ទ្រង់បាននាំព្រះបាទយ៉ូយ៉ាគីន មាតា ភរិយា ពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះទៅស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិមជាឈ្លើយទៅស្រុកបាប៊ីឡូន។
ហេតុនោះ យើងនឹងបោះអ្នករាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុកមួយដែលអ្នក ឬបុព្វបុរសអ្នកមិនបានស្គាល់ ហើយនៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ព្រោះយើងនឹងមិនអាណិតដល់អ្នកទេ។
ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេនៅត្រង់រីបឡា ក្នុងស្រុកហាម៉ាត គឺយ៉ាងនោះដែលពួកយូដាត្រូវនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយយើងនឹងធ្វើឲ្យសម្រេចជាពិត យើងមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះអ្នកតាមផ្លូវដែលអ្នកប្រព្រឹត្ត និងអំពើដែលអ្នកបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ដូច្នេះ យើងនឹងនាំអ្នករាល់គ្នាទៅជាឈ្លើយនៅខាងនាយក្រុងដាម៉ាស នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមាននាមថា ព្រះនៃពួកពលបរិវារ។
ព្រះយេហូវ៉ានឹងនាំអ្នក និងស្តេចដែលអ្នកតាំងឡើងឲ្យសោយរាជ្យលើអ្នក ទៅកាន់សាសន៍មួយទៀត ដែលអ្នក និងដូនតារបស់អ្នកមិនដែលបានស្គាល់។ នៅស្រុកនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ និងពីថ្ម។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។
ហេតុនេះហើយបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងស្រុកនេះ ហើយទម្លាក់អស់ទាំងបណ្ដាសាដែលបានចែងទុកក្នុងគម្ពីរនេះ មកលើពួកគេ
នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។