ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 24:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ពួក​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន មនុស្ស​ខ្លាំង​ពូកែ​ទាំង​អស់​មាន​ចំនួន​ប្រាំពីរ​ពាន់​នាក់ និង​ពួក​រចនា ពួក​ជាង​ចំនួន​មួយ​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កម្លាំង​ល្មម​ច្បាំង​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ‌ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ ចំនួន​ជា​៧​ពាន់​នាក់ នឹង​ពួក​រចនា ហើយ​ពួក​ជាង ចំនួន​ជា​១​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កំឡាំង​ល្មម​ច្បាំង​បាន នោះ​ស្តេច​បាប៊ីឡូន​បាន​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

ស្តេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ​ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 24:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។


ប៉ុន្តែ បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក ឲ្យ​គេ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចម្ការ។


គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចង់​បាន​ជីវិត​អ្នក ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង។


គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។


ពួក​បណ្ដា‌ជន​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំពីរ គឺ​មាន​ពួក​យូដា​ចំនួន​បីពាន់​ម្ភៃ​បី​នាក់។


ស្ដេច​បាប៊ីឡូន​ក៏​រើស​យក​ពូជ​ស្តេច​មួយ​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ (រួច​នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ)


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តា‌ត្រៅ​មួយ