«ដោយព្រោះម៉ាណាសេជាស្តេចយូដាបានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្ដាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
២ ពង្សាវតារក្សត្រ 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ម៉ាណាសេបានកម្ចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាម ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ម៉ាន៉ាសេទ្រង់បានកំចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា អាល់គីតាប ក្រៅពីអំពើបាប ដែលស្តេចម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។ |
«ដោយព្រោះម៉ាណាសេជាស្តេចយូដាបានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្ដាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
គឺដោយព្រោះគេបានប្រព្រឹត្តអំពើអាក្រក់នៅភ្នែកយើង ព្រមទាំងបណ្ដាលឲ្យយើងមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលបុព្វបុរសគេបានចេញពីស្រុកអេស៊ីព្ទ រហូតមកដល់សព្វថ្ងៃនេះ»។
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ទ្រង់ក៏យករូបព្រះធ្លាក់ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រទ្រង់ថា យើងនឹងតាំងឈ្មោះយើង ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលយើងបានរើសពីគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
ប៉ុន្តែ ស្ដេចនៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាម ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
ប៉ុន្តែ ព្រះបាទម៉ាណាសេលួងលោមពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យធ្វើការអាក្រក់លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែល។
លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?»
យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។
មួយទៀត នៅជាយអាវអ្នក ឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង យើងមិនបានដឹងដោយស៊ើបសួររកបែបសម្ងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ។
ទីក្រុងនេះជាទីអុចអាល ឲ្យយើងមានសេចក្ដីក្រោធ និងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃ បានជាគួរឲ្យយើងបំបាត់ចេញពីមុខយើងទៅ
បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ
«កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះឬ? តើចង់ជំនុំជម្រះទីក្រុង ដែលតែងតែកម្ចាយឈាមឬទេ? ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ។
អ្នកមានទោសដោយឈាមដែលអ្នកបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលអ្នកបានធ្វើដែរ អ្នកបានធ្វើឲ្យថ្ងៃកំណត់អ្នកជិតមកដល់ អ្នកដល់កំណត់ឆ្នាំរបស់អ្នកហើយ ហេតុនោះបានជាយើងធ្វើឲ្យអ្នកត្រឡប់ទៅទីត្មះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង។
ប៉ុន្តែ នឹងមានមនុស្សសុចរិតជំនុំជម្រះនាងទាំងពីរ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកម្ចាយឈាម ពីព្រោះនាងទាំងពីរជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង។
ព្រះអង្គមានព្រះបន្ទូលតបមកខ្ញុំថា៖ ពូជពង្សអ៊ីស្រាអែល និងយូដាមានទោសធ្ងន់ណាស់ ស្រុកនេះពោពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាមើលមិនឃើញទេ។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។
ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។»
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
ត្រូវគេចោលសម្លាប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើររសាត់អណ្ដែតទាំងស្លៀកស្បែកចៀម ស្បែកពពែ ត្រូវខ្វះខាតសព្វគ្រប់ ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប។