នោះមីកាយ៉ា ទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
២ ពង្សាវតារក្សត្រ 20:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ហោរាអេសាយទូលស្ដេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន អាល់គីតាប ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ: |
នោះមីកាយ៉ា ទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង?»។ ស្ដេចហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។
នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្តែ អេលីសេមានប្រសាសន៍ថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែក វេលាថ្មើរណេះ ម្សៅយ៉ាងម៉ដ្តមួយរង្វាល់នឹងលក់ថ្លៃតែមួយសេកែល និងម្សៅឱកពីររង្វាល់ថ្លៃតែមួយសេកែលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី»។
ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ របស់ព្រះនៃយើងរាល់គ្នាចុះ។
ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។
កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះលោកសាំយូអែលប្រាប់លោកសូលថា៖ «ចូរប្រាប់ឲ្យអ្នកបម្រើរបស់អ្នកដើរទៅមុនយើងទៅ ពេលគេទៅហើយ ចូរអ្នកឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលរបស់ព្រះ»។