Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កាល​គេ​កំពុង​តែ​ចុះ​ទៅ​ជិត​ដល់​ទី​ចុង​ក្រុង​ហើយ នោះ​លោកសាំយូ‌អែល​ប្រាប់​លោក​សូល​ថា៖ «ចូរ​ប្រាប់​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​ដើរ​ទៅ​មុន​យើង​ទៅ ពេល​គេ​ទៅ​ហើយ ចូរ​អ្នក​ឈប់​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​លោក​ឲ្យ​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​គេ​កំពុង​តែ​ចុះ​ទៅ​ជិត​ដល់​ទី​ចុង​ក្រុង​ហើយ នោះ​សាំយូ‌អែល​ប្រាប់​សូល​ថា ចូរ​ប្រាប់​ដល់​អ្នក​បំរើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​ខាង​មុខ​យើង​ទៅ (វា​ក៏​ទៅ) តែ​ឯ​អ្នក ចូរ​ឈប់​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​សាំយូ‌អែល​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ សូម​អ្នក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​អ្នក​ឲ្យ​ដឹង​ពី​បន្ទូល​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 9:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហោរា​អេសាយ​ទូល​ស្ដេច​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


នោះ​លោកសាំយូ‌អែល​ទូល​ថា៖ «ឈប់​សិន ទូល‌បង្គំ​នឹង​ទូល​ព្រះករុណា​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ពី​យប់​មិញ​នេះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាន​ប្រ‌សាសន៍​មក​ចុះ»។


គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លោក​សាំយូ‌អែល​ហៅ​លោក​សូល​នៅ​លើ​ដំបូល​ផ្ទះ​ថា៖ «ក្រោក​ឡើង ដើម្បីឲ្យ​ខ្ញុំ​បានជូន​ដំណើរ​អ្នក​ទៅ» ដូច្នេះ លោក​សូល​ក៏​ក្រោក​ឡើង ហើយ​លោកសាំយូ‌អែល​ក៏​ចេញ​ទៅ​ក្រៅ​ទាំង​ពីរ​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម