ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់
២ ពង្សាវតារក្សត្រ 2:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញពីទីនោះ ទៅភ្នំកើមែល ហើយពីនោះទៀត លោកក៏វិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចេញពីទីនោះ ទៅឯភ្នំកើមែល ហើយពីនោះ លោកវិលត្រឡប់ទៅឯក្រុងសាម៉ារីវិញ។ អាល់គីតាប គាត់ធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។ |
ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់
បន្ទាប់មក ស្ដេចបានចាត់មេទ័ពម្នាក់ និងពួកទាហានហាសិបនាក់ ឲ្យទៅរកលោកអេលីយ៉ា គេបានឡើងទៅរកលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយទៅកាន់លោកថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ ស្តេចបានបង្គាប់ឲ្យអ្នកចុះមក»។
ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។
ដូច្នេះ នាងបានចេញទៅ ហើយជួបអ្នកសំណព្វរបស់ព្រះនៅភ្នំកើមែល។ ពេលលោកបានឃើញនាងមកពីចម្ងាយ លោកបង្គាប់ទៅកេហាស៊ីជាអ្នកបម្រើថា៖ «នុ៎ះន៏ ស្ត្រីនៅស្រុកស៊ូណែម