១ ពង្សាវតារក្សត្រ 18:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយឱនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់ សូមមើលជំពូកអាល់គីតាប42 ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំអុលឡោះតាអាឡាដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។