Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក ស្ដេច​បាន​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​ហាសិប​នាក់ ឲ្យ​ទៅ​រក​លោក​អេលីយ៉ា គេ​បាន​ឡើង​ទៅ​រក​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ស្តេច​បាន​បង្គាប់​ឲ្យ​អ្នក​ចុះ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលីយ៉ា។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលីយ៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ នឹង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​ក៏​ចាត់​មេ​កង​ម្នាក់ ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​អេលី‌យ៉េស។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​អេលី‌យ៉េស ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 1:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នាង​និយាយ​ទៅ​លោក​អេលីយ៉ា​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សម្លាប់​កូន​ខ្ញុំ​ឬ?»


ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅ‌ហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ ទ្រង់​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន


ដ្បិត​កាល​យេសិ‌បិល​បាន​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​មួយរយ​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​មួយ​ពួក​ហាសិប​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក)។


ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​លោក​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ក្រាប​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្ដាល​ក្បាល​ជង្គង់


ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។


លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ភ្នំ​កើមែល ហើយ​ពី​នោះ​ទៀត លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។


ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម


ខ្ញុំ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា អ្នក​សំណព្វ​របស់​ព្រះ ដែល​នៅ​ជាប់​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ


អ័ម៉ាស៊ាក​ក៏​ប្រាប់​អេម៉ុស​ថា៖ «ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ស្រុក​យូដា ហើយ​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​នោះ​វិញ​ទៅ!


ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​ព្រះ‌នាង​ហេរ៉ូឌាស មហេសី​របស់​ភីលីព ជា​អនុជ


ទាំង​ពោល​ថា៖ «ចូរ​ទាយ​ប្រាប់​យើង​មើល៍ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​វាយ​ឯង?»


គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!»


ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ!


សូម​ព្រះ‌គ្រីស្ទ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​នេះ​មក ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!» អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ គេ​ក៏​ម្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ដែរ។


ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?»


ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។


កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ស្ដេច​សូល ទ្រង់​ចាត់​មួយ​ពួក​ទៀត​ឲ្យ​ទៅ តែ​អ្នក​ទាំង​នោះ​ក៏​ថ្លែងទំនាយ​ដែរ ស្ដេច​សូល​ចាត់​មនុស្ស​ឲ្យ​ទៅ​ជា​គម្រប់​បី​ដង តែ​គេ​ថ្លែងទំនាយ​ដូច​គ្នា​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម