ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 19:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះ‌អង្គ​កំពុង​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នីសរូក ជា​ព្រះ​របស់​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ស្រុក​អារ៉ារ៉ាត។ អេសារ-ហាដោន​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ ព្រះ‌រាជ​បុត្រ​មួយ​អង្គ​ទៀត​ព្រះ‌នាម​អេសារ-‌ហាដោន ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក នឹង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ​ពេល​ស្តេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក​នៅ​ក្នុង​វិហារ នោះ​កូន​បង្កើត​ពីរ​នាក់​របស់​ស្តេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ កូន​ម្នាក់​ទៀត នាម​អេសារ-ហាដោន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 19:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។


ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីប‌ហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាលេក និង​ព្រះ​អ័ណា‌ម៉ាលេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ។


ក៏​កុំ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។


ទ្រង់​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏​គ្មាន​ដែរ។


«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា "កុំ​ឲ្យ​ព្រះ​របស់​ព្រះករុណា ដែល​ព្រះករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះករុណា ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន


ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ។


មើល៍ យើង​នឹង​បណ្ដាល​គំនិត​គេ​ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​យើង​នឹង​ឲ្យ​គេ​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​គេ​នោះ»។


តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​យើង​បាន​បំផ្លាញ​អស់​រលីង​នោះ អាច​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ទេ ដែល​ព្រះ​របស់​អ្នក​រាល់​គ្នា​អាច​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​យើង​បាន?


គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក។


រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។


គេ​ក៏​ចូល​មក​ជួប​សូរ៉ូ‌បា‌បិល និង​ពួក​អ្នក​ជា​កំពូល​លើ​វង្សរបស់​ឪពុក ហើយ​ជម្រាប​ថា៖ «សូម​ឲ្យ​ពួក​យើង​សាង​សង់​ជា​មួយ​អស់​លោក​ផង ដ្បិត​ពួក​យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ យើង​បាន​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ តាំងតែ​ពី​គ្រា​ដែល​ព្រះ‌បាទ​អេសារ-ហាដោន ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​នាំ​យើង​មក​នៅ​ស្រុក​នេះ​មក​ម្ល៉េះ»។


ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង។


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។