រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
២ ពង្សាវតារក្សត្រ 19:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមិនបានឮថា យើងបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ? យើងមានគម្រោងតាំងពីយូរមកហើយ។ ឥឡូវនេះ យើងបានសម្រេចការនេះ គឺបានឲ្យអ្នកបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើឲ្យសម្រេច ដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំ ឲ្យក្លាយទៅជាគំនរឥដ្ឋ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសំរេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក អាល់គីតាប សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើឲ្យសម្រេច ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ ឲ្យក្លាយទៅជាគំនរឥដ្ឋ។ |
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា យើងនេះហើយជាយេហូវ៉ា ដែលបានបង្កើតសេចក្ដីនោះឡើង។
មើល៍ គឺយើងបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ការរបស់ខ្លួន ហើយក៏បានបង្កើតមេបំផ្លាញទុកសម្រាប់នឹងបំផ្លាញ។
ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។