នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។
២ ពង្សាវតារក្សត្រ 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបួន ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឡើងមកឡោមព័ទ្ធច្បាំងក្រុងសាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី អាល់គីតាប នៅឆ្នាំទីបួននៃរជ្ជកាលស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា ស្តេចស្រុកអ៊ីស្រអែល ស្តេចសាលម៉ានេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។ |
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។
ដរាបដល់យើងមកនាំអ្នករាល់គ្នាទៅនៅឯស្រុកមួយ ដូចជាស្រុករបស់អ្នករាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចម្ការទំពាំងបាយជូរផង។
ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។
ដូច្នេះ ភាពវឹកវរក្នុងសង្គ្រាម នឹងកើតឡើងក្នុងចំណោមជនជាតិរបស់អ្នក បន្ទាយទាំងប៉ុន្មានរបស់អ្នកនឹងត្រូវបំផ្លាញ ដូចស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសង្គ្រាម គេបោកកម្ទេចម្តាយ ព្រមទាំងកូនឲ្យខ្ទេចខ្ទីជាមួយគ្នា។
ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។