យ៉ូថាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយពួកបុព្វបុរស នៅក្នុងក្រុងដាវីឌ ជាបុព្វបុរស រួចអ័ហាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ ពង្សាវតារក្សត្រ 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង អាល់គីតាប នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល ស្តេចអហាសជាបុត្ររបស់ស្តេចយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ |
យ៉ូថាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយពួកបុព្វបុរស នៅក្នុងក្រុងដាវីឌ ជាបុព្វបុរស រួចអ័ហាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
នៅឆ្នាំទីដប់ពីរ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំបួនឆ្នាំ។
យ៉ូថាមមានបុត្រ ព្រះនាមថាអ័ហាស អ័ហាសមានបុត្រ ព្រះនាមថាហេសេគា ហេសេគាមានបុត្រ ព្រះនាមថាម៉ាណាសេ
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
ក្នុងរជ្ជកាលព្រះបាទអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅហោរាអេសាយថា៖ «ចូរអ្នក និងស្អា-យ៉ាស៊ូប កូនអ្នក ចេញទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកប្រមោក
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។