តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែ ទ្រង់មានព្រះហឫទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
២ ពង្សាវតារក្សត្រ 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ អាល់គីតាប ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ |
តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែ ទ្រង់មានព្រះហឫទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកប្រជាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្ដាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតារបស់ទ្រង់បានធ្វើដែរ។
ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ័សារា ជាបិតារបស់ទ្រង់បានធ្វើ។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា។
ទ្រង់បំបាត់អស់ទាំងទីខ្ពស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព រំលំបង្គោលសក្ការៈ ទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញានថ្វាយដល់រូបពស់រហូតដល់គ្រានោះ ហើយហៅរូបនោះថា នេហ៊ូសថាន់។
ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងបង្គោលសក្ការៈ ចេញពីស្រុកយូដាទៅ។
តើមិនមែនព្រះបាទហេសេគា ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬ? ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា "អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះ?"។
ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ