ប្រជាជនទាំងឡាយ គេក៏លើកអ័សារា ដែលមានព្រះជន្មដប់ប្រាំមួយ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតា។
២ ពង្សាវតារក្សត្រ 15:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រព្រះបាទអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ឡើងសោយរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអសារា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី២៧ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង អាល់គីតាប នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រអែល ស្តេចអសារា ជាបុត្ររបស់ស្តេចអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា |
ប្រជាជនទាំងឡាយ គេក៏លើកអ័សារា ដែលមានព្រះជន្មដប់ប្រាំមួយ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតា។
នៅឆ្នាំទីដប់ប្រាំក្នុងរាជ្យព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្រាព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែលក៏ឡើងសោយរាជ្យនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយពួកបុព្វបុរស គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មាន រួចសាការី ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ឯសាលូមជាកូនយ៉ាបេស ឡើងសោយរាជ្យនៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបានមួយខែ។
នៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមហាហិមជាកូនកាឌី ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបានដប់ឆ្នាំ។
នៅឆ្នាំទីហាសិប ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ាជាបុត្រមណាហិមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានពីរឆ្នាំ។
នៅឆ្នាំទីហាសិបពីរ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាជាកូនរេម៉ាលា ក៏សោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបានម្ភៃឆ្នាំ។
នៅឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការីជាបុត្រយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំមួយខែ។
ពួកជនទាំងឡាយនៅស្រុកយូដា ក៏លើកអូសៀសដែលមានព្រះជន្ម ១៦ព្រះវស្សាហើយ តាំងឡើងជាស្តេចជំនួសព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតា
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។