Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បួន ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មហាហិម​ជា​កូន​កាឌី ឡើង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​ដប់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​ឆ្នាំ​ទី​៣៩ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មណា‌ហិម ជា​កូន​កាឌី ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១០​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ម្ភៃប្រាំពីរ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រា‌អែល នោះ​អ័សារា ជា​បុត្រ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។


រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម ទ្រង់​មិន​បាន​លះបង់​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាមដែរ។


នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូថាម​ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបី ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី​ជា​បុត្រ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំមួយ​ខែ។


គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម