Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រាអែល នោះ​អ័សារា ជា​បុត្រ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ម្ភៃប្រាំពីរ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រា‌អែល នោះ​អ័សារា ជា​បុត្រ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា‌រា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អសា‌រា ជា​បុត្រ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​អ័ម៉ា‌ស៊ីយ៉ា បិតា​ទ្រង់


នៅ​ឆ្នាំ​ទី​១៥ក្នុង​រាជ្យ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស​ស្តេច​យូដា នោះ​យេរ៉ូ‌បោម ជា​បុត្រា​យ៉ូអាស ស្តេច​អ៊ីស្រាអែល ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៤១​ឆ្នាំ


យេរ៉ូ‌បោម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ គឺ​ជា​ពួក​ស្តេច​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទៅ រួច​សាការី ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ឯ​សាលូម ជា​កូន​យ៉ាបេស ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ឆ្នាំ​ទី​៣៩ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១​ខែ


នៅ​ឆ្នាំ​ទី​៣៩ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មណា‌ហិម ជា​កូន​កាឌី ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​១០​ឆ្នាំ


នៅ​ឆ្នាំ​ទី​៥០ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកាហ៊ា ជា​បុត្រ​មណា‌ហិម ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ


នៅ​ឆ្នាំ​ទី​៥២ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា ជា​កូន​រេម៉ាលា ក៏​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​២០​ឆ្នាំ


នៅ​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី ជា​បុត្រ​យេរ៉ូ‌បោម ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៦​ខែ


ពួក​ជន​ទាំង‌ឡាយ នៅ​ស្រុក​យូដា ក៏​លើក​អូសៀស ដែល​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា


នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម