Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នៅ​ឆ្នាំ​ទី​ហាសិប​ពីរ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា​ជា​កូន​រេម៉ាលា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​យូដា ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នៅ​ឆ្នាំ​ទី​៥២ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា ជា​កូន​រេម៉ាលា ក៏​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​២០​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ នៃ​រជ្ជកាល​ស្តេច​អសា‌រា ជា​ស្តេច​យូដា ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:27
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ម្ភៃប្រាំពីរ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រា‌អែល នោះ​អ័សារា ជា​បុត្រ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។


ឯ​សាលូម​ជា​កូន​យ៉ាបេស ឡើង​សោយ‌រាជ្យ​នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បួន ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​មួយ​ខែ។


ទ្រង់​ឡើង​សោយ‌រាជ្យនៅ​ព្រះ‌ជន្ម​ដប់​ប្រាំមួយ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ហាសិប​ពីរ​ឆ្នាំ មាតា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។


នៅ​ឆ្នាំ​ទី​ហាសិប ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា‌ហ៊ា​ជា​បុត្រ​មណា‌ហិម​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ។


ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ អើកុប និង​អើរី‌យេ​ក៏​ក្បត់​ធ្វើ​គុត​ទ្រង់​នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី ក៏​មាន​ពួក​កាឡាត​ហាសិប​នាក់​នៅ​ជា‌មួយ​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ពេកា‌ហ៊ា​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លះ​បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ចាត់​រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ឲ្យ​ទៅ​ទាស់​នឹង​ពួក​យូដា។


នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបី ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី​ជា​បុត្រ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំមួយ​ខែ។


ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា​បាន​សម្លាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ស្រុក​យូដា អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ព្រោះ​គេ​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​បុព្វបុរស។


ក្នុង​រជ្ជកាល​ព្រះបាទ​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​លើក​ទ័ព​ឡើងទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ។


ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​ពីរ​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ


ឯ​ក្បាល​របស់​ពួក​អេប្រាអិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ ប្រសិន‌បើ​អ្នក​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​អ្នក​មិន​បាន​តាំង​នៅ​ជាប់​ឡើយ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម