គេក៏បោះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ ហើយដាវីឌ និងពួកទ័ពបានប្រមូលយកទាំងអស់ទៅ។
២ ពង្សាវតារក្សត្រ 10:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល អាល់គីតាប ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។ |
គេក៏បោះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ ហើយដាវីឌ និងពួកទ័ពបានប្រមូលយកទាំងអស់ទៅ។
ដ្បិតគេបានធ្វើទីខ្ពស់ ស្ដូប និងបង្គោលសក្ការៈ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូបតំណាងព្រះអាសេរ៉ា ដែលគួរស្អប់ខ្ពើម ទុកសម្រាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន
ទ្រង់ស្អាងអាសនាមួយថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី
បន្ទាប់មក បណ្ដាជនទាំងឡាយដែលនៅក្នុងស្រុក ក៏ចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សម្លាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅត្រង់មុខអាសនា រួចសង្ឃយេហូយ៉ាដាតាំងឲ្យមានពួកត្រួតត្រាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ទ្រង់បំបាត់អស់ទាំងទីខ្ពស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព រំលំបង្គោលសក្ការៈ ទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញានថ្វាយដល់រូបពស់រហូតដល់គ្រានោះ ហើយហៅរូបនោះថា នេហ៊ូសថាន់។
ក៏បានបោះចោលព្រះរបស់គេ ទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើ ពីឈើ ពីថ្ម។ ហេតុនោះបានជាគេបំផ្លាញបាន
ឯអាសនាដែលពួកស្តេចយូដាបានធ្វើនៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាណាសេបានធ្វើនៅក្នុងទីលានទាំងពីររបស់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់ចេញពីនោះ បោះកម្ទេចចោលទៅក្នុងជ្រោះកេដ្រុនទៅ។
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។
ទ្រង់ក៏យករូបព្រះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកម្ទេចជាធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ។
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា តែមិនដល់បិតា និងមាតាទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលបិតារបស់ទ្រង់បានកសាង។
ពួកគេក៏បោះបង់ចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ រួចព្រះបាទដាវីឌចេញបញ្ជាឲ្យដុតរូបព្រះទាំងនោះចោល។
ក៏រំលំអាសនា បំបាក់បំបែកបង្គោលសក្ការៈ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុប នឹងត្រូវបានលើកលែងដោយការនេះឯង ហើយនេះជាផលដែលកើតពី ការដកយកអំពើបាបរបស់គេចេញ គឺព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា បានដូចជាថ្មកំបោរដែលគេកិនកម្ទេច ដើម្បីកុំឲ្យនៅមានបង្គោលសក្ការៈ និងរូបព្រះអាទិត្យទៀតឡើយ។
ប៉ុន្ដែ អ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកស្ដូបរបស់គេ ហើយបំផ្លាញបង្គោលសក្ការៈ របស់គេ ព្រមទាំងដុតរូបឆ្លាក់របស់គេនឹងភ្លើងទៅ។