Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 34:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ក៏​រំលំ​អាស‌នា បំបាក់​បំបែក​បង្គោល​សក្ការៈ និង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​កម្ទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្ដេច​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​រំលំ​អាសនា បំបាក់​បំបែក​រូប​ព្រះ នឹង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​កំទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា​ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កំទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល រួច​ស្តេច​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 34:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល


អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម​កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កម្ទេច​ចោល​ជា​ធូលី ហើយ​ដុត​បង្គោល​សក្ការៈ ដែរ។


ម្យ៉ាង​ទៀត ព្រះបាទ​យ៉ូសៀស​បាន​លុប​បំបាត់​អស់​ទាំង​ទីសក្ការៈ​តាម​ទី​ខ្ពស់ៗ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ទ្រង់​បាន​ធ្វើ​ដល់​ទី​ទាំង​នោះ ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ។


ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។


ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។


នៅ​ពេល​ដែល​កម្មវិធី​ចប់​ហើយ ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ ក៏​ចេញ​ទៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា វាយ​កម្ទេច​ស្ដូប​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាស‌នា​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល ស្រុក​បេនយ៉ាមីន ស្រុក​អេប្រាអិម និង​ស្រុក​ម៉ាណា‌សេ​ដែរ រហូត​ទាល់​តែ​ខ្ទេច​ទាំង​អស់។ បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​ក៏​វិល​ត្រឡប់​ទៅ​ទី​ក្រុង​របស់​គេ តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ។


កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ប្រាំបី​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​មួយ​ឆ្នាំ


អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។


គេ​នឹង​លែង​មើល​ទៅ​រក​អាស‌នា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំបង្គោល​សក្ការៈ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត។


យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។


អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។


ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម